Rancho Los Cerritos: Then & Now Intro Panel


Intro Panel Translations

 

Rancho Los Cerritos: កាលពីដើម និងឥឡូវនេះ ពិនិត្យមើលការផ្លាស់ប្តូរនៃអចលនទ្រព្យដែលមានផ្ទៃដី 27,000 ហិចតា របស់ Rancho Los Cerritos (RLC) ចាប់តាំងពីទសវត្សរ៍ឆ្នាំ 1870, ដូចដែលបានបង្ហាញនៅក្នុងរូបថតប្រវត្តិសាស្ត្រ ដែលបង្ហាញពីប្រធានបទនៃការងារ, បច្ចេកវិទ្យា, ដី, រចនាសម្ព័ន្ធ, និងសហគមន៍។ រូបភាពទាំងនេះ ត្រូវបានបង្ហាញនៅក្នុងការសន្ទនាជាមួយនឹងស្នាដៃសិល្បៈ ដោយផ្អែកលើរូបថតសហសម័យ, ដែលស្វែងយល់ពីទិដ្ឋភាពបច្ចុប្បន្ន នៃផ្ទៃដី 27,000 ហិចតា ដែលត្រូវបានផលិតដោយវិចិត្រករក្នុងមូលដ្ឋានចំនួនប្រាំនាក់ គឺ Martin Etem, Tanya Flores Hodgson, Trinh Mai, Miguel Mejía និង Leopoldo Peña។

រូបថតដំបូងបំផុតរបស់ RLC ត្រូវបានចាត់ចែងដោយ Jotham Bixby ដែលពេលនោះជាម្ចាស់ ក្នុងឆ្នាំ 1872។ Bixby បានជួលអ្នកថតរូប William​ Godfrey ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles ដើម្បីបង្កើតជាស៊េរីនៃរូបភាពស្តេរ៉េអូដែលកត់ត្រាជីវិតប្រចាំថ្ងៃ នៅលើកសិដ្ឋានចិញ្ចឹមចៀម របស់គាត់។ ដោយសារផ្ទៃដីដ៏ធំរបស់ RLC ត្រូវបានបែងចែកជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក, រូបថតបន្ថែម បានបង្ហាញពីផលប៉ះពាល់នៃក្រុមអ្នកតាំងលំនៅអង់គ្លេស ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ជាមួយគ្នានេះដែរ, រូបថតទាំងនេះ កត់ត្រាពីការរីកចម្រើននៃសហគមន៍ចម្រុះ ដែលបានបង្កើតឡើងនៅលើផ្ទៃដី 27,000 ហិចតា, រួមមាន Willmore City (ឥឡូវនេះ គឺក្រុង Long Beach), Bellflower, Signal Hill, Haynes-Clearwater (ឥឡូវនេះ​ គឺ Paramount), Lakewood និងផ្នែកនៃ Downey និង South Gate។

ការអភិវឌ្ឍន៍ដីនៅក្នុងតំបន់នេះ ត្រូវបានសម្របសម្រួលដំបូង​ ដោយការប៉ុនប៉ងបំផ្លាញសហគមន៍ Tongva/Gabrieleño និង Acjachemen/Juaneño ដោយអ្នកតាំងលំនៅជាជនជាតិអេស្ប៉ាញ/អ្នក និយាយភាសាអេស្ប៉ាញ (Hispanic) ដើម្បីបើកផ្លូវសម្រាប់បេសកកម្ម និងកសិដ្ឋាន, ប្រហែលឆ្នាំ 1780 ដល់ឆ្នាំ 1840។ ដំណើរការនេះ ត្រូវបានបន្ថែមដោយការប្រល័យពូជសាសន៍រដ្ឋកាលីហ្វ័រញ៉ា ឆ្នាំ 1846-1873 ក្នុងអំឡុងពេលដែលរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋ បានអនុញ្ញាតអោយធ្វើនូវយុទ្ធនាការសម្លាប់រង្គាលប្រឆាំង នឹងជនជាតិដើមភាគតិចរដ្ឋកាលីហ្វ័រនីញ៉ា ដែលបណ្តាលឱ្យមានការបាត់បង់ប្រហែលជា 80% នៃចំនួនប្រជាជនដើមរបស់រដ្ឋ​ ក្នុងរយៈពេលដែលស្របគ្នា នឹងការហូរចូលរបស់អ្នកមករកលាភសំណាងមាស​​ (California Gold Rush) នៅរដ្ឋកាលីហ្វ័រញ៉ា និងដើមដំបូងនូវភាពជារដ្ឋ។ យុទ្ធនាការទាំងនេះ ភាគច្រើនបានកើតឡើងនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ចាប់តាំងពីសហគមន៍ជនជាតិដើមភាគតិច ជាច្រើននៅភាគខាងត្បូង ត្រូវបានបំផ្លិចបំផ្លាញដោយឥទ្ធិពលនៃអាណានិគមនិយមអេស្ប៉ាញ និងម៉ិកស៊ិក មុនឆ្នាំ 1846។

ប្រវត្តិសាស្រ្ត និងទស្សនវិស័យដែលបង្ហាញ ដោយអ្វីដែលមើលឃើញ—និងមើលមិនឃើញ—នៅ ក្នុងរូបថតប្រវត្តិសាស្ត្រ និងអ្វីដែលលើកតម្កើងនៅក្នុងស្នាដៃសិល្បៈទំនើប អាចជួយយើងឱ្យយល់កាន់តែ ច្បាស់អំពីសក្ដានុពលសង្គម និងនយោបាយសហសម័យ នៅក្នុងផ្ទៃដី 27,000 ហិចតា ទាំងនោះ។

 

 

 

Rancho Los Cerritos: Nuon at Ngayon ay pinag-aaralan ang pagbabago ng Rancho Los Cerritos’ (RLC) isang propyedad na binubuo ng 27,000 na acres mula pa nuong dekada 1870, gaya ng pinapakita sa mga litrato ng nakaraan na itinataguyod ang mga tema ng trabaho, teknolohiya, lupa, estruktura at komunidad. Itong mga imahen ay ipinipresenta sa pamamagitan ng diyalogo na may kasamang mga kontemporaryong mga obra ng sining na base sa mga litrato na tinatalakay ang mga kasalukuyang aspeto ng 27,000 na acres na ginawa ng limang mga lokal na artista, sina Martin Etem, Tanya Flores Hodgson, Trinh Mai, Miguel Mejía, at Leopoldo Peña.

 

Ang mga nauunang mga litrato ng RLC ay kinomisyon ng dating may-ari na si Jotham Bixby nuong 1872. Inempleyo ni Bixby ang taga Los angeles na potograper na si William Godfrey para lumikha ng serye ng mga imaheng stereograhiko na nagtatala ng pang-arawaraw na pamumuhay sa kaniyang rancho ng tupa. Ang malawak na lupain ni William Godfrey ay hinati-hati sa mga sumunod na taon, pinapakita ng mga karagdagang litrato ang epekto ng mga umusbong na uri ng mga mayayaman na bagong naninirahan na mga Anglo. Sa mismong panahon, itong mga litrato ay nagtala din ng paglago ng mga iba’t ibang mga komunidd na nanirahan sa 27,000 na acres, kasama ang Willmore city (ngayon ay Long Beach), Bellflower, Signal Hill, Haynes-Clearwater (ngayon ay Paramount), Lakewood, at mga porsyon ng Downey at South Gate.

 

Ang pagunlad ng lupain sa rehiyong ito ay unang naisagawa sa pamamagitan ng tinangkang pagsira ng mga komunidad ng Tongva/Gabrieleño at Acjachement/Juaneño ng mga Hispaniko na mga nanirahan para mabigyang daan para sa mga misyon at rancho, nuong 1780 hanggang 1840. Itong proseso ay pinalala pa ng California Genocide, 1846-1873, kung saan ang gobyernong pederal at pang estado ay binigyan awtorisasyon ang kampanya ng pagpuksa laban sa mga Katutubong mga taga California na nagresulta sa halos 80% na pagkawala ng Katutubong populasyon sa panahon na kasabay ng California Gold Rush at ng panahon ng pagiging estado. Karamihan nitong mga kampanya ay naganap sa Hilagang California, dahil maraming Katutubong komunidad sa timog ay winasak dahil epekto ng koloniyalismo ng Esapnyol at Mehikano bago mag 1846.

 

Itong mga kasaysayan at perspektibo ay binunyang ng kung ano ang nakikita – at di nakikita – sa mga makasaysayang litrato at kung ano ang itinataguyod ng mga modernong obra ng sining ay makakatulong sa atin na mas mabuting maintindihan ang mga dinamikang panlipunan at politika sa loob nitong partikolar na 27,000 acres.